សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ បានអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» ដែលផ្តោតសំខាន់ លើការការពារ និងថែរក្សាចំណេះដឹងប្រពៃណី ដោយផ្សារភ្ជាប់ជាមួយនឹងវិស័យសុខាភិបាលបែបទំនើប ក្នុងការ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពនៅតាមសហគមន៍ជនជាតិដើមភាគតិច។

