អ៊ីស្រាអែល ចុះហត្ថលេខា​លក់អាវុធដ៏ធំ​សម្បើ​ម​​​ឲ្យ​​​ក្រិក ក្រោយ​មាន​ជម្លោះ​ដ៏ស្រួច​ស្រាល់​​ជាមួយ​តួកគី​​

អ៊ីស្រាអែល និង​​ក្រិ​ក​ ដែល​មាន​​ទំនាក់​ទំនង​​អរិភាព​ជាមួយ​ប្រទេស​តួកគី​​​​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ​-លក់អាវុធតម្លៃ ៣ ប៊ីលានអឺរ៉ូ (ប្រហែល ៣.៥ បីលានដុល្លារ) ដែលជា​ កិច្ច​សន្យា​ទិញ​-រលក់ដ៏ធំបំផុតមួយមិនធ្លាប់មានរបស់អ៊ីស្រាអែល ចំពេលដែលប្រទេសនេះ កំពុងប្រឈមមុខនឹងការរិះគន់ពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក។

ក្រសួងការពារជាតិរបស់អុីស្រាអែល បានឲ្យ​ដឹង​ថា នេះគឺជាកិច្ចព្រមព្រៀងនាំចេញ​​សម្ភារៈ​ក្នុង​វិស័យការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់អុីស្រាអែលជាមួយប្រទេសក្រិក ដែលស្ថិត​នៅ​​ជាប់សមុទ្រ​មេឌីទែរណេ​ដូច​គ្នា​ និងជាកិច្ចព្រមព្រៀងធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ កិច្ចព្រមព្រៀងនេះបានបញ្ជាក់ពីរបាយការណ៍មុននេះពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែសីហា។

លោក Amir Baram អគ្គនាយកនៃក្រសួងការពារជាតិអុីស្រាអែល បាននិយាយថា កិច្ចព្រមព្រៀងដែលមានឈ្មោះថា Achilles Shield នេះ បានឆ្លុះបញ្ចាំងពី ឧត្តមភាពបច្ចេកវិទ្យារបស់អុីស្រាអែល និងប្រវត្តិបទពិសោធន៍​ដែលត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៃប្រព័ន្ធការពាររបស់យើងនៅលើសមរភូមិជាក់ស្តែង។

ក្នុងនោះផងដែរ នៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ អុីស្រាអែលនឹងផ្គត់ផ្គង់ដល់ប្រទេសក្រិកនូវប្រព័ន្ធ David’s Sling និង SPYDER ដែលផលិតដោយក្រុមហ៊ុន Rafael Advanced Defense Systems និងប្រព័ន្ធ BARAK MX ដែលផលិតដោយក្រុមហ៊ុន Israel Aerospace Industries (IAI) ព្រមទាំងរ៉ាដាពហុបេសកកម្ម MMR សម្រាប់ការឃ្លាំមើលដែនអាកាស ដែលផលិតដោយក្រុមហ៊ុន ELTA Systems ដែលជាបុត្រសម្ព័ន្ធរបស់ IAI។

យ៉ាងណាមិញ ការចុះហត្ថលេខានេះផងដែរ បានធ្វើឡើងចំពេលដែលប្រទេសដែនកោះមេឌីទែរ៉ាណេទាំងពីរនេះ កំពុងមានទំនាក់ទំនងតានតឹងដ៏រ៉ាំរ៉ៃជាមួយប្រទេសតួកគី នៅក្នុងសមុទ្រ Aegean និងសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។ លើសពីនេះ ប្រសិទ្ធភាពនៃប្រព័ន្ធការពារ David’s Sling របស់អុីស្រាអែលក្នុងសង្គ្រាម និងយុទ្ធសាស្ត្រផ្ទេរបច្ចេកវិទ្យា បានធ្វើឲ្យក្រិកសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង