លទ្ធផលបាក់ឌុប៖ បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា៨៤.០៦ភាគរយ ក្នុងនោះ និទ្ទេស A ចំនួន ២០២២ នាក់

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។

ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។

បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕

អត្ថបទដែលជាប់ទាក់ទង