ថៃ ជម្លៀសពលរដ្ឋ ៤០០គ្រួសារជាបន្ទាន់នៅខេត្ត Kanchanaburi ស្របពេលទំនប់ Mae Klong ឈានដល់កម្រិតអាសន្ន

ពលរដ្ឋថៃ ៤០០គ្រួសារក្នុងខេត្ត Kanchanaburi ត្រូវជម្លៀសជាបន្ទាន់ ដោយសារតែគ្រោះទឹកជំនន់រហ័ស ដែលកំពុងវាយប្រហារធ្ងន់ធ្ងរ ខណៈស្ថានភាពទឹកនៅទំនប់ Mae Klong ក៏ឈានដល់កម្រិតប្រកាសអាសន្នដែរ បង្ខំឱ្យមន្ត្រីជំនាញ ត្រូវបើករំដោះទឹកចេញទ្វារទឹកទាំង៨ ព្រមគ្នា ក្នុងអត្រាលឿនជាងមុន ដើម្បីបង្ការហានិភ័យ នៃការបាក់ធ្លាយ។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ពលរដ្ឋទាំង ៤០០គ្រួសារនោះ សុទ្ធសឹងជាអ្នករស់នៅតាមដងទន្លេ Songkalia ក្នុងស្រុក Sangkhla Buri។

ការជម្លៀសនេះធ្វើឡើង ក្រោយពេលនាយកដ្ឋានធនធានទឹកថៃ (RID) ប្រកាសថា ទំនប់ Mae Klong នឹងទម្លាយទឹក រឹតខ្លាំងក្នុងកម្រិតរហូតដល់ ១ ៨០០ម៉ែត្រគូប ក្នុងមួយវិនាទី ដែលជាហេតុ បង្កជាជំនន់ធ្ងន់ធ្ងរ នៅតាមបណ្តាខេត្តខាងក្រោមខ្សែទឹក។

នៅខេត្ត Kanchanaburi នេះដែរ មានសោកនាដកម្មមួយកើតឡើង ដោយម្តាយ និងកូនស្រីអាយុ ១២ឆ្នាំ កំពុងជិះរថយន្ត ប៉ុន្តែត្រូវទឹកកួចហូរយកទៅ បណ្តាលឱ្យស្លាប់៕

ប្រភព៖ Bangkok Post

អត្ថបទដែលជាប់ទាក់ទង