ក្រោយពីភ្ជាប់ពាក្យប្រមាណជិត ១ ឆ្នាំ ហើយនោះ អ្នកទាំង ២ នឹងត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះហើយ
ពិតណាស់ មហាជនអ្នកគាំទ្រមួយចំនួនប្រាកដជាធ្លាប់បានស្គាល់ច្បាស់មកហើយថា លោក ម៉ាន់ វណ្ណឌី គឺជាបងប្រុសសបង្កើតតែមួយគត់ របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ហើយក៏ជាអ្នកដែលតែងតែនៅក្បែរ និង ជឿទុកចិត្តប្អូនប្រុសសំណព្វរបស់ខ្លួនក្នុងវិថីសិល្បៈចាប់តាំងពីចំណុចចាប់ផ្ដើមមកម្ល៉េះ ដោយលោកក៏ជាសិល្បករផ្នែករ៉េបរៀមច្បងមួយរូបដែរ។
ក្នុងនោះ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ កន្លងមក មហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង សម្ដែងក្ដីរំភើបជំនួស ក្រោយឃើញលោក ម៉ាន់ វណ្ណឌី ដែលអ្នកគាំទ្រស្គាល់ច្បាស់ថាជាបងប្រុសបង្កើតតែមួយគត់ របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បានដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យតាមប្រពៃណីនៅឯទឹកដីកំណើតខាងស្រី។
ក្រោយពីភ្ជាប់ពាក្យប្រមាណជិត ១ ឆ្នាំ ហើយនោះ ថ្មីៗនេះ តាមរយៈការបង្ហោះរូបភាព Pre-Wedding មួយសន្លឹកលើគណនីហ្វេសប៊ុករបស់គូដណ្តឹងលោក ម៉ាន់ វណ្ណឌី ដោយបងថ្លៃស្រីលោក វណ្ណដា ហាក់បញ្ជាក់ឱ្យឃើញថា អ្នកទាំង ២ នឹងត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះហើយ។
ម្យ៉ាងវិញទៀត ចំពោះមង្គលការ អាចនឹងរៀបចំនៅខេត្តកំពង់ចាម ដូចការរៀបចំពិធីភ្ជាប់ពាក្យដែរ។ យ៉ាងណាមិញ បើទោះបីជាមិនទាន់ច្បាស់ពេលវេលារៀបចំមង្គលការយ៉ាងណាក្តី ប៉ុន្តែមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រលោក វណ្ណឌី ក៏កំពុងរង់ចាំមើលថ្ងៃពិសេស និង ចូលរួមអបអរសាទរជាថ្មីដល់អនាគតគូស្វាមីភរិយាថ្មីទាំង ២ ផងដែរ៕