Browsing Category
ព័ត៌មានជាតិ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញក្រុងពាលី បើកការដា្ឋនសាងសង់អគារអន្តេវាសិកដ្ឋាន…
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ…
ចាប់ខ្លួនជនសង្ស័យ២នាក់ ដែលបោកលុយពីពលរដ្ឋជាង ១៨ម៉ឺនដុល្លារ តាមរយៈបង្កើត Group Telegram…
(ភ្នំពេញ)៖ ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្រោយបោកប្រាស់លុយពីប្រជាពលរដ្ឋជាង ១៨ម៉ឺនដុល្លារ តាមរយៈការបង្កើតក្រុមតេឡេក្រាម (Group Telegram) ក្លែងក្លាយ…
តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,០៥០រៀល និងម៉ាស៊ូតលក់តម្លៃ ៣,៨៥០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែកុម្ភៈ…
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀល…
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងអនុវត្តលំហាត់សមយុទ្ធទ្រង់ទ្រាយធំ
តាមកម្មវិធីដែលបានគ្រោងទុកចាប់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ អាកាសចរណ៍ស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ជួយសង្គ្រោះជនរងគ្រោះនៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ…
ពលករខ្មែរ ទើបជាប់ទៅធ្វើការនៅប្រទេសកូរ៉េ សម្ដែងការព្រួយបារម្ភថា ការបំផុសបំផុល…
ភ្នំពេញ ៖ ពលករខ្មែរ ដែលត្រៀមចេញដំណើរ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានសម្ដែង ការព្រួយបារម្ភថា អាចនឹងមានការប៉ះពាល់លើការងារ របស់ខ្លួន បើសិនជាមានបាតុកម្ម ដែលរៀបចំពីសំណាក់ក្រុមអ្នក នយោបាយប្រឆាំងជារឿយៗ នៅក្នុងប្រទេសទទួលយកពលករកម្ពុជា ទៅធ្វើការ។…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចូលរួមអបអរសាទរ ទិវាជាតិសុខភាពមាតា និងទារក ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន…
ដំណឹងល្អ! អាម៉េរិក សម្រេចបន្តជួយ CMAC លើការបោសសម្អាតមីន
ភ្នំពេញ៖ អាម៉េរិក សម្រេចបន្តជួយកម្ពុជាលើការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌបន្សល់ពីសង្គ្រាម តាមកិច្ចសន្យាដែលមានស្រាប់។ នេះជាដំណឹងល្អ ដែលលោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសនាយប់ថ្ងៃទី២០ ខែកុម្ភៈ នេះ។…
អាកាសចរស៊ីវិល ច្រានចោលព័ត៌មានក្លែងក្លាយ ដែលថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្អាតឃ្លាំង…
(ភ្នំពេញ)៖ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានច្រានចោលចំពោះការផ្សាយព័ត៌មានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល ។…