ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីវិធានការអនុវត្តបន្ទាន់ នៅតាមរោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្ដីពីវិធានការអនុវត្តបន្ទាន់ នៅតាមរោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅ។
ដោយហេតុថាអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំ ដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ ដូចខាងក្រោម ៖
១. ត្រូវបើកទ្វារបង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញក្នុងអគារធ្វើការ
២. ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យបានច្រើន និងញឹកញាប់យ៉ាងតិច ២ លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ
៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការ ឱ្យបានយ៉ាងតិច ២ ដង ក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់
៤. ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ
៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យ ឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖