ចំណេះដឹងខ្ពង់ខ្ពស់ រីឯមុខមាត់ក៏ស្រស់ស្អាត! កូនប្រុសពៅម្ចាស់ក្រុមហ៊ុន ហនុមាន ទើបទទួលសញ្ញាបត្របញ្ចប់ការសិក្សានៅទីក្រុងឡុងដ៍

City University of London គឺជាសាកលវិទ្យាល័យស្រាវជ្រាវសាធារណៈនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបង្កើតឡើងតាំងពីឆ្នាំ ១៨៩៤។​ សាកលវិទ្យាល័យនេះមានភាពល្បីល្បាញខ្លាំងទៅលើជំនាញខាងពាណិជ្ជកម្ម ការអនុវត្ត និង វិជ្ជាជីវៈ។ និស្សិតដែលបញ្ចប់ការសិក្សាពីទីនេះមានមកពីជាង ១៦០ ប្រទេស។ យ៉ាងណាមិញ ថ្មីៗនេះ លោក ផន មុតច័ន្ទឧត្តម ហៅ Erich ដែល​ជាកូនប្រុស​​ពៅ​របស់ ​​លោកស្រី​ ខៀវ សស៊ីលៀប ស្ថាបនិកា និង អគ្គ​នាយិកា​ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏ទើបបានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យនេះផងដែរ។

ជាក់ស្តែង តាមការបង្ហោះរូបភាពលើគណនី លោកស្រី​ ខៀវ សស៊ីលៀប នៅលើបណ្តាញសង្គម Instagram លោកស្រី​ និង ក្រុមគ្រួសារ បានធ្វើដំណើរទៅអបអរកូនប្រុសផ្ទាល់ដល់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ការបញ្ចប់ការសិក្សានេះ លោក ផន មុតច័ន្ទឧត្តម ហៅ Erich បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​​ ផ្នែកទីផ្សារពាណិជ្ជកម្ម​ ពី​​សាកលវិទ្យាល័យ​ City University of London។ ចំណេះដឹងខ្ពង់ខ្ពស់ រីឯមុខមាត់ក៏ស្រស់ស្អាត ជាពិសេសស្នាមញញឹមប្រកបដោយមន្តស្នេហ៍ ប៉ុន្តែគួរឱ្យស្តាយ លោក ផន មុតច័ន្ទឧត្តម បច្ចុប្បន្នមានគូដណ្តឹងរួចបាត់ទៅហើយ។

លោកស្រី​ ខៀវ សស៊ីលៀប ពិតជាអ្នកម្តាយដែលរមែងផ្តល់ភាពកក់ក្តៅដល់កូន។ ដូចកាលពីដើមឆ្នាំ ២០២៤ នេះ លោកស្រីក៏បានបង្ហោះរូបភាពអបអរកូនប្រុស លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ជាបងប្រុសរបស់ លោក ផន មុតច័ន្ទឧត្តម ដែលលោកបានទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ ផ្នែកអាជីវកម្មអន្តរជាតិ និង ការគ្រប់គ្រងសកល ពី​​សាកលវិទ្យាល័យ​ King’s College London ដែលស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង