សមត្ថកិច្ចស្រាវជ្រាវករណីផ្ទុះអាវុធជាច្រើនគ្រាប់លើភ្នំគិរីរម្យ មានតម្រុយហើយ
កំពង់ស្ពឺ ៖ សមត្ថកិច្ចស្រាវជ្រាវ ករណីបាញ់បោះអនាធិបតេយ្យជាង ២០០គ្រាប់ នៅ រមនីយដ្ឋានទេសចរណ៍ គីរីរម្យ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កេីតហេតុនៅផ្ទះលំហែរបស់លោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។ ចំណែកម្ចាស់ខួបកំណើតឈ្មោះ កង ឆាយ ពាក់ស័ក្តិ២ មន្ត្រីនគរបាល ជាអ្នកបាញ់ច្រើនជាងគេ ។
សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើស ដេីម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ។
អ្នកភូមិប្រាប់ថា អោយតែគាត់មកលេងចំការម្ដងៗ គឺបាញ់លេងរហូត មិនដឹងថាគាត់កេីតរោគចិត្ត ឬ ជំងឺឃ្លានបាញ់ទេ ។ មនុស្សពូកែបាញ់ដូចគាត់ បេីទៅ អ៊ុយក្រែន ឬ កាហ្សា ដឹងតែមានតម្លៃហ្មង តែកម្ពុជា មានមានសុខសន្តិភាព មិនត្រូវការមនុស្សប្រភេទនេះទេ ។
សូមបញ្ជាក់ថា សមត្ថកិច្ចចំរុះជាច្រើននាក់បានចុះទៅស្រាវជ្រាវភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅលើភ្នំគិរីរម្យ និងបានរកឃើញសំបកអាវុធបាញ់រួចជាង២០០គ្រាប់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលគណៈកម្មការនេះមាន អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ បន្ទាប់ពីទទួលបានព័ត៌មានពីការបាញ់បោះសេរីជាច្រើនគ្រាប់។
សមត្ថកិច្ចបានរកឃើញវត្ថុតាងជុំវិញកន្លែងកើតហេតុរួមមាន សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។ គណ:កម្មការបាននាំវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕