Trump ស្នើអ៊ីរ៉ង់ ១០លាននាក់ភៀសខ្លួន

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ នៅរដ្ឋធានី Tehran ដែលមានមនុស្សជិត ១០លាននាក់រស់នៅ ប្រញាប់ភៀសខ្លួន បន្ទាប់ពីមានការព្រមានពីសំណាក់អ៊ីស្រាអែល ដែលបានបើកការវាយប្រហារទ្រង់ទ្រាយធំ លើប្រទេសអ៊ីរ៉ង់។

«គ្រប់គ្នាគួរតែជម្លៀស ចេញពីទីក្រុង Tehran ជាបន្ទាន់!» នេះជាអ្វីដែលលោកTrump បានសរសេរនៅលើគណនី Truth Social ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលG7 នៅប្រទេសកាណាដា។ ប៉ុន្តែ លោក Trump មិនបានបញ្ជាក់លម្អិតទេ។

ការព្រមាននេះកើតឡើងខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារ នៅក្នុងប្រទេសអ៊ីរ៉ង់។ យោធាអ៊ីស្រាអែល មុននេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឱ្យអ្នកស្រុកនៃសង្កាត់មួយនៃទីក្រុង Tehran ជម្លៀសចេញ ដែលជាការបន្ទរនៃយុទ្ធសាស្ត្ររបស់ខ្លួន ធ្លាប់ធ្វើ នៅក្នុងតំបន់ហ្គាហ្សា ជាកន្លែង ដែលមានការផ្លាស់ទីលំនៅ ប្រជាជនប៉ាឡេស្ទីន ភាគច្រើន នៅទីនោះ។

ជាមួយគ្នានេះ លោក Trump បានបដិសេធម្តងហើយម្តងទៀត ក្នុងការនិយាយថា តើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងសកម្មភាពយោធា របស់អ៊ីស្រាអែល ទោះបីជាលោកនិយាយថា វាមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ លើកដំបូង ក៏ដោយ។ មុននេះ លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅឯកិច្ចប្រជុំកំពូល G7 ថា «នៅពេលខ្ញុំចាកចេញពីទីនេះ យើងនឹងធ្វើអ្វីមួយ»៕

ប្រភពពី AFP

អត្ថបទដែលជាប់ទាក់ទង