ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនឲ្យបានជ្រាប….

កណ្តាល៖ ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនឲ្យបានជ្រាប គណនីហ្វេសប៊ុកឈ្មោះ Sok vichheka បានរាយការណ៍ក្នុងប្រអប់សារគណនីហ្វេសប៊ុកលោកឧត្តមសេនីយ៍ទោស្នងការផ្ទាល់ មានខ្លឹមសារថា ជំរាបសួរលោកពូក្មួយរស់នៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុក លើកដែក ខេតកណ្តាល។ ក្មួយមានបញ្ហាដែលប៉ូលីសនៅក្នុងឃុំរបស់ក្មួយគាត់ដោះស្រាយមិនចេញគឺពួកគាត់ដឹងថាគ្រួសារនឹងចែកចាយគ្រឿងញៀ..ននិងប្រើប្រាស់ក្រោយពីប្រើប្រាស់គ្រឿងញៀ…នហើយវា..យកដុំថ្មគ…ប់ដំបូលផ្ទះរបស់ខ្ញុំហើយគ្រួសារខ្ញុំទៅប្តឹ..ងពួកគាត់ស្រាប់តែពួកគាត់ពោលពាក្យថាមិនទាន់មានរបួ..សស្នា..មគ្មានការឃា…ត់ខ្លួនទាំងភស្តុ..តាងក៏មានតែពួកធ្វើមិនចេញ។ សូមលោកពូជួយរកយុត្តិធម៌អោយគ្រួសារខ្ញុំផង។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកលើកដែកចុះអន្តរា…គមន៍ជាបន្ទាន់។
ជាបឋម÷ លទ្ធផលនៅយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានឃា…ត់ខ្លួនបុគ្គលខាងបានហើយនឹងកំពុងសាកសួរនៅអធិការដ្ឋាន កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង