នាវាចម្បាំងកាណាដានិងអូស្រ្តាលី បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោមការឃ្លាំមើលពីយោធាចិន

(ប៉េកាំង)៖ នាថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា នាវាចម្បាំង២គ្រឿងរបស់កាណាដានិងអូស្រ្តាលី បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោមការតាមឃ្លាំមើលមិនដាក់ភ្នែកពីយោធាចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាសែត Global Times បាននិយាយថា នាវាចម្បាំងទាំង២គ្រឿងខាងលើ គឺមួយគ្រឿងរបស់កាណាដាជានាវាប្រភេទ frigate ឈ្មោះ Ville de Quebec រីឯមួយគ្រឿងរបស់អូស្រ្តាលី ជានាវាប្រភេទ destroyer ឈ្មោះ Brisbane។ តាមប្រភពដដែល យោធាចិនបានរក្សាការ​ឃ្លាំមើលពេញលេញ អំឡុងពេលនៃការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងទាំង២គ្រឿងនោះ ហើយស្ថានការណ៍ស្ថិតក្រោមគ្រប់គ្រង​របស់ខ្លួនទាំងស្រុង។

គួរបញ្ជាក់ថា នាវារបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងពេលខ្លះនាវាមកពីប្រទេសជាសម្ព័ន្ធមិត្ត ដូចជាកាណាដា អូស្រ្តាលី ចក្រភពអង់គ្លេស និងបារាំង ជាដើម តែងបើកឆ្លងកាត់ច្រកសមុទ្រខាងលើ ដែលពួកគេចាត់ទុកជាច្រកផ្លូវទឹកអន្តរជាតិ។ ចំណែក កោះតៃវ៉ាន់ក៏ចាត់ទុកច្រកសមុទ្រនេះជាផ្លូវទឹកអន្តរជាតិដូចគ្នា។ យ៉ាងណាមិញ ទីក្រុងដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹករបស់ចិន អះអាងថា ច្រកសមុទ្រតៃវ៉ាន់ គឺជាផ្នែកនៃដែនទឹកអធិបតេយ្យរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង