ប្រជាពលរដ្ឋជាង ៥០នាក់ នៅក្នុងភូមិជាច្រើនក្នុងស្រុក Ko Kha ខេត្ត Lampang ប្រទេសថៃ ត្រូវ​បញ្ជូន​ទៅសង្រ្គោះបន្ទាន់ភ្លាមៗ ដោយសារ បាយខ​ជើង​ជ្រូក

យោងតាមរបាយការពី thethaiger កាលពីយប់ថ្ងៃទី ៥ ខែតុលា ប្រជាពលរដ្ឋជាង ៥០នាក់ នៅក្នុងភូមិជាច្រើនក្នុងស្រុក Ko Kha ខេត្ត Lampang ប្រទេសថៃ បានជួបប្រទះនូវការឈឺចាប់ពោះធ្ងន់ធ្ងរ ក្អួត និងរាគរូស ​អ្នក​ខ្លះ​អស់​កម្លាំង រហូតត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ។ ឧបទ្ទវហេតុ​នេះ​កើត​ចេញ​ពី​បរិភោគ​បាយខ​ជើង​ជ្រូក និង​ពង​ស្ងោរ​ ដែលចែក​ជូន​ក្នុងពិធីបុណ្យ​សពមួយ។

អ្នកភូមិម្នាក់ដែលជាជនរងគ្រោះក្នុងហេតុការណ៍នេះ ក្រោយធូរស្បើយនិងចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់មុនគេ បានប្រាប់អ្នកសារព័ត៌មានថា រូបគាត់បានទទួលទានបាយខជើងជ្រូកមួយប្រអប់។ ប្រជាពលរដ្ឋមកពីភូមិជាច្រើន ខ្លះបានទទួលបាយដែរ តែមិនព្រមហូប ទើបពួកគាត់បានចែកជូនកូនៗ និងចៅៗ ដែលយកទៅកន្លែងធ្វើការឬហាង និងកន្លែងផ្សេងទៀត ពួកគេទាំងនោះក៏មានអាការ ឈឺពោះ និងក្អួត ដែរ។

អ្នកភូមិបានរាយការណ៍ទៀតថា អាហារដែលគេសួរនោះ គឺបាយជើងជ្រូក ពងមាន់ស្ងោរ ដែលម្ចាស់ផ្ទះទិញពីភោជនីយដ្ឋានមួយ ដើម្បីចែកជូនភ្ញៀវមកចូលរួមបុណ្យសព។ ប៉ុន្មានម៉ោងបន្ទាប់ពីញ៉ាំវា មនុស្សជាច្រើនចាប់ផ្តើមមានរោគសញ្ញាមិនធម្មតា រួមទាំងឈឺក្រពះ វិលមុខ និងចង្អោរភ្លាមៗ។ ទាក់​ទង​នឹង​អាហារ​ថ្ងៃត្រង់ដែល​ត្រូវ​បាន​គេ​ចែក​ជូន​ក្នុង​ព្រឹត្តិការណ៍​នោះ គេ​សង្ស័យ​ថា មាន​អ្វី​ខូច​ខាតដែល​បណ្ដាល​ឲ្យ​ពុល​អាហារទាំងភូមិបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង