ណឹងដ៏សោកសៅ សិល្បករបុរាណ លោក ណាឃីម បានទទួលមរណភាពហើយ
មុននេះបន្តិច ពោលគឺនៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ តាមរយៈទំព័រហ្វេសប៊ុកផេក វប្បធម៌ខ្មែរ បានប្រកាសដំណឹងដ៏សោកសៅថា សិល្បករបុរាណ លោក ណាឃីម បានទទួលមរណភាពហើយ។
ប្រភពខាងលើ បានប្រកាសសារដ៏សោកសៅនេះថា ៖ «សូមថ្វាយ និង គោរពជូនដំណឹងដ៏សោកសៅ លោក ឈឺន ឃីម (ហៅណាឃីម) ជាសិល្បករចម្រៀងមហោរី និងប្រពៃណីបុរាណខ្មែរ ទទួលមរណភាពហើយនៅថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ។ សូមបួងសួងដល់ដួងវិញ្ញណក្ខន្ធរបស់លោកឈឺន ឃីម (ហៅណាឃីម)អញ្ជើញទៅដល់ទីឋានដ៏ខ្ពង់ខ្ពស់គម្បីអាក់ខានឡើយ»។
សូមបញ្ជាក់ថា លោក ណាឃីម ត្រូវបានបញ្ជូនឱ្យត្រលប់មកប្រទេសកំណើត កម្ពុជាវិញ នៅរសៀលថ្ងៃទី ១៧ ខែតុលា នេះ បន្ទាប់ពីទៅព្យាបាលនៅប្រទេសវៀតណាមរយៈពេល ២ ថ្ងៃ ដោយខាងក្រុមគ្រូពេទ្យព្យាយាមជួយអស់ពីលទ្ធភាពហើយ តែមិនអាចជួយបាន៕