នាវា១គ្រឿង ដឹកភ្ញៀវទេសចរជិត១ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័ត ដើម្បីមកទស្សនានៅខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ VIKING VENUS សញ្ជាតិ NORWAY នាំយកភ្ញៀវទេសចរសរុប ៨០៨នាក់ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយមានក្រុមការងារមន្ទីរទេសចរណ៍ អាជ្ញាធរ និងវិស័យឯកជន បានចូលរួមទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍នេះ ដើម្បីមកទស្សនាកម្ពុជា។
នាវាទេសចរណ៍ VIKING VENUS សញ្ជាតិ NORWAY មានបណ្ដោយប្រវែង ២២៨.៣០ម៉ែត្រ និងទទឹងប្រវែង២៨.៨០ម៉ែត្រ ជម្រៅ៦.៦៥ម៉ែត្រ។ នាវានេះ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៧:០០នាទី និងចេញទៅប្រទេសថៃវិញនៅវេលាម៉ោង១៤:០០ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មាន ភ្ញៀវទេសចរសរុប ៨០៨នាក់ ស្រី ៤២៣នាក់ មាន២០សញ្ជាតិ នាវិកចំនួន ៤៦៣នាក់ ស្រី ១១០នាក់ មាន ៤០សញ្ជាតិ៕

