អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

នៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានពន្ធធនាគារ បានបង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ពាក់ព័ន្ធក្នុងករណីរំដោះជនជាប់ឃុំ ក្នុងបរិវេណតុលាការខេត្តស្វាយរៀង ដែលបច្ចុប្បន្នជនដែលរំដោះម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានមកវិញភ្លាមៗ។

ក្នុងនោះ អគ្គនាយកដ្ឋានពន្ធធនាគារ បានជូនព័ត៌មានបឋមឱ្យដឹងថា ជនជាប់ឃុំជនជាតិវៀតណាម ដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ០៨:៥៣ នាទីព្រឹក ត្រូវបានចាប់ខ្លួនបានមកវិញ ០១ នាក់ ឈ្មោះ ឡេ វាំងថិនហ្លួង ភេទប្រុស និង រថយន្តមួយគ្រឿងដែលជាមធ្យោបាយ នៅវេលាម៉ោងប្រមាណ ១០:៣៦ នាទី ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

បច្ចុប្បន្ននេះ សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥ នាក់ ទៀតរួមទាំងបក្ខពួកផ្សេងទៀតដែលមករំដោះ។ ចំពោះព័ត៌មានលម្អិតអគ្គនាយកដ្ឋានពន្ធនាគារ នឹងបញ្ជាក់ជូនសាធារណជនបន្ថែមនៅពេលក្រោយ៕

សូមអានសេចក្ដីលម្អិត ៖

អត្ថបទដែលជាប់ទាក់ទង