អភិបាលខណ្ឌសែនសុខ ចុះពិនិត្យការអ៊ុតគំនូស​ច​រា​ចរណ៍ លើកំណាត់មហាវិថី ក្នុងសង្កាត់ភ្នំពេញ​ថ្មី

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈ​អភិ​បាលខណ្ឌសែនសុខ សហការជាមួយ មន្ទីរ​សា​ធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះ​ពិនិត្យការអ៊ុតគំនូសចរាចរណ៍ នៅលើកំណាត់​មហា​វិថីលេខ១០១៩ (ភ្នំពេញ -ហាណូយ ) ក្នុង​សង្កាត់ ភ្នំពេញថ្មី និងសង្កាត់គោកឃ្លាង ខណ្ឌ​សែន​​សុខ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដេីម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជា​ពល​រដ្ឋធ្វេីដំណេីរ ក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុ​ក្រឹត្យ​សម្រេចផ្ទេរភារកិច្ច លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ មកជា​អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និង​បានផ្ទេរ លោក ចេង មុនីរ៉ា អភិបាល នៃគណៈ​អភិ​បាលខណ្ឌច្បារអំពៅ មកជាអភិបាល នៃគណៈ​អភិ​​បាល​ខណ្ឌសែនសុខវិញ ។

នេះបើយោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច​មន្រ្តីរាជការ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង