ក្រសួងបរិស្ថាន ផ្តល់ធុងសំរាម ៥០ធុង ដល់អភិបាលខេត្តបាត់ដំបង ដើម្បីបង្កើនភាពស្អាត និងសុខុមាលភាព នៅមណ្ឌលសុវត្ថិភាពជនភៀសសឹក

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានផ្តល់ធុងសំរាម ចំនួន ៥០ធុង (ចំណុះ ២៤០លីត្រ) ជូនដល់លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីបង្កើនភាពស្អាត និងសុខុមាលភាព នៅមណ្ឌលសុវត្ថិភាពជនភៀសសឹកក្នុងខេត្តបាត់ដំបង ដែលបានរត់គេចពីគ្រាប់ផ្លោង និងការរំលោភបំពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន តែងតែគិតគូរអំពីសុខទុក្ខនៃការរស់នៅ ព្រមទាំងការគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជារបស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋភៀសសឹកមកមណ្ឌលសុវត្ថិភាពនានាជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង