សង្គ្រាមឈ្លានពានសៀមមកលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា បានបណ្តាលឲ្យប្រជាជនស៊ីវិលស្លាប់ចំនួន១៧នាក់ និងរបួសចំនួន៧៧នាក់

ក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា គិតពីថ្ងៃទី៧ រហូតមកដល់ម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមឈ្លានពានសៀមមកលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា បានបណ្តាលឲ្យប្រជាជនស៊ីវិលស្លាប់ចំនួន១៧នាក់ និងរបួសចំនួន៧៧នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនទៀត។

បើតាមក្រសួងមហាផ្ទៃ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលរងការខូចខាតរួមមាន ផ្ទះប្រជាពលរដ្ឋ៥១ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៣ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង ១ទីតាំង មធ្យោបាយដឹកជញ្ជូន៥គ្រឿង ឃ្លាំងទិញដំឡូង១ទីតាំង និងស្ពានបុរាណ១កន្លែង។

ក្រៅពីនេះ សេវា ជាមូលដ្ឋាន ដូចជា រដ្ឋបាលសុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។
សង្គ្រាមឈ្លានពានសៀមនេះ មានជនភៀសសឹកនៅខេត្តព្រះវិហារមានចំនួន ១០.៨០២គ្រួសារ ស្មើនឹង ៣៤.៦៩៤នាក់ ឧត្តរមានជ័យ ១២.២៤៩គ្រួសារ ស្មើនឹង ៤១.៤៨៦នាក់ បន្ទាយមានជ័យ ៥៣.០៥៥គ្រួសារ ស្មើនឹង ១៧៨.៣០២នាក់ បាត់ដំបង ១២.៣២២គ្រួសារ ស្មើនឹង ៤៤.២៤៦នាក់ ពោធិ៍សាត់ ៩០០គ្រួសារ ស្មើនឹង ៣.២២១នាក់ កោះកុង ១.៩៦២គ្រួសារ ស្មើនឹង ៧.០២០នាក់ ខេត្តសៀមរាប ៣៨.៦៤៦គ្រួសារ ស្មើនឹង ១២៣.៣៦៤នាក់ និងខេត្តកំពត ១.៧៣៦គ្រួសារ ស្មើនឹង ៦.៦២០នាក់។ សរុបមានជនភៀសសឹក កើនដល់ ១៣១.៦៧២គ្រួសារ ស្មើនឹង ៤៣៨.៩៥៣នាក់ ក្នុងនោះស្រ្តីមាន ២២៥.៥៧២នាក់ និងកុមារមាន ១៣៤.៦០២នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង