ត្រឹមមួយថ្ងៃប៉ុណ្ណោះ ភ្នំភ្លើង Semeru របស់ឥណ្ឌូណេស៊ី បានផ្ទុះរហូតដល់ទៅ៦លើក

ត្រឹមមួយថ្ងៃប៉ុណ្ណោះ ភ្នំភ្លើង Semeru របស់ឥណ្ឌូណេស៊ី បានផ្ទុះរហូតដល់ទៅ៦លើក ធ្វើឲ្យអាជ្ញាធរ ប្រកាសអាសន្នកម្រិតខ្ពស់បំផុត។

តាមការផ្សាយរបស់ The Star, ភ្នំភ្លើងស្ថិតនៅខេត្តជ្វាខាងកើតមួយនេះ បានចាប់ផ្តើមផ្ទុះនៅម៉ោង ៥:៤៦នាទីព្រឹកថ្ងៃអាទិត្យទី២១ខែធ្នូឆ្នាំ២០២៥ បាញ់ផេះឡើងកម្ពស់១ ២០០ម៉ែត្រ។

ដោយសារតែហានិភ័យគ្រោះថ្នាក់ ភ្នាក់ងារសង្គ្រោះរបស់ឥណ្ឌូណេស៊ី បានចេញការព្រមាន មិនឲ្យនរណាម្នាក់ ចូលក្នុងរង្វង់ចម្ងាយ១៣គីឡូម៉ែត្រ នៅជុំវិញភ្នំភ្លើងនេះដាច់ខាត។

ទោះបីជាយ៉ាងណាក៏ដោយ មិនមាននរណាម្នាក់រងរបួស ឬមានសេចក្តីរាយការណ៍អំពីការខូចខាត បណ្តាលមកពីការផ្ទុះលើកនេះនោះទេ។

សូមជម្រាបថា Semeru ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មជិត ១៣០ភ្នំរបស់ឥណ្ឌូណេស៊ី។ ការផ្ទុះដ៏ធំលើកចុងក្រោយរបស់ភ្នំនេះ គឺកាលពីឆ្នាំ២០២១ ដែលបានសម្លាប់មនុស្ស៥១នាក់ និងរបួសរាប់រយនាក់ ហើយជម្លៀសមនុស្សជាង ១០ ០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង