មេទ័ពនៃប្រទេសលីប៊ីលោក Mohammed Ali Ahmed Haddad បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀតនៅប្រទេសតួកគី

មេទ័ពនៃប្រទេសលីប៊ីលោក Mohammed Ali Ahmed Haddad បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀតនៅប្រទេសតួកគី។

ហេតុការណ៍នេះកើតឡើងកាលពីរាត្រីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥នៅទីក្រុង អង់ការ៉ា ខណៈមូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានគេដឹងទេ។

លោក Haddad និងមន្ត្រីផ្សេងទៀត បានជិះយន្តហោះឯកជន Falcon 50 វិលត្រឡប់ទៅប្រទេសលីប៊ីវិញនាវេលាម៉ោង៨:១០នាទីយប់ ប៉ុន្តែ៤២នាទីក្រោយមក យន្តហោះក៏សុំចុះចតបន្ទាន់ រួចក៏បាត់ការទាក់ទងតែម្តង។

សូមជម្រាបថា លោក Haddad និងមន្ត្រីយោធារបស់គាត់ បានធ្វើដំណើរទៅតួកគី សម្រាប់កិច្ចពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងសន្តិសុខ រវាងប្រទេសទាំងពីរ៕

ប្រភព៖ BBC

អត្ថបទដែលជាប់ទាក់ទង