សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរលោក Luong Cuong ប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏រីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ខ្ញុំសូមសម្តែងនូវវន្ទនាការដ៏កក់ក្តៅ និងសូមជូនសព្ទសាធុការពរ ជូនចំពោះ ឯកឧត្តម សហការីរបស់ឯកឧត្តម នៅរដ្ឋសភា និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឆ្នាំថ្មីនេះនឹងនាំឱ្យយើងមានការប្តេជ្ញាចិត្តជាថ្មី ដើម្បីលើកកម្ពស់ទំនាក់ ទំនងដ៏យូរអង្វែងរវាងប្រទេស និងអង្គនីតិប្បញ្ញត្តិយើងទាំងពីរ ក្រោមស្មារតីមិត្តភាពប្រពៃណី ភាពជា អ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងស្ថិរភាពយូរអង្វែង ដែលនាំមកនូវអត្ថប្រយោជន៍ ជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជនយើងទាំងពីរ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម និងសហការីរបស់ឯកឧត្តម បន្តមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងរាល់កិច្ចខិតខំប្រឹងប្រែង»

អត្ថបទដែលជាប់ទាក់ទង