សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោក Luong Cuong ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរលោក Luong Cuong ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏រីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ខ្ញុំសូមសម្តែងនូវវន្ទនាការដ៏កក់ ក្តៅបំផុត និងសូមជូនសព្ទសាធុការពរ ជូនចំពោះ ឯកឧត្តម និងប្រជាជននៃសាធារណរដ្ឋសង្គមនិយម វៀតណាម។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងឆ្នាំថ្មីនេះ ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ក្រោមស្មារតីមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងស្ថិរភាពយូរអង្វែង ដែលនឹងបម្រើឧត្តមប្រយោជន៍របស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្តមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងគ្រប់កិច្ចប្រឹងប្រែងរបស់ឯកឧត្តម និងសូមជូនពរប្រជាជនវៀតណាមទទួលបាននូវសុខុមាលភាព និងវិបុលភាពបន្ថែមទៀត»

អត្ថបទដែលជាប់ទាក់ទង