ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាឲ្យកម្លាំងតាមស្រាវជ្រាវ និងចាប់ខ្លួនក្រុមក្មេងទំនើងដែលដេញវាយគ្នាយ៉ាងអនាធិបតេយ្យនៅក្រុងបាត់ដំបង និងស្រុកសង្កែ

(បាត់ដំបង)៖ នាយប់ថ្ងៃទី​២២ ​ខែកុម្ភៈ ​ឆ្នាំ​២០២៦​ មានករណីក្មេងទំនើងបង្កហិ​ង្សាដោយដេញវាយគ្នាយ៉ាងអនាធិបតេយ្យចំ​នួន​២​ករណីផ្សេងគ្នានៅក្រុងបាត់ដំបង​ និងស្រុកសង្កែ​ ដែលករណីទាំងពីរនេះ បានបង្កឱ្យមានការភ្ញាក់ ផ្អើលក្នុងមជ្ឈ​ដ្ឋានមហាជន​ ពិសេសអ្នកប្រើប្រាស់​បណ្តាញសង្គម​ និងបានធ្វើឱ្យបាត់បង់សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយក្នុងសង្គម។

ក្រោយទទួលបានព័ត៌មាននេះភ្លាម, លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង ​ប៊ុន​ចាន់ ​ស្នងការ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង ​បានដាក់វិធានការភ្លាមៗដល់សមត្ថកិច្ចនគរបាលជំ​នាញ និងអធិ​ការនគរបាលក្រុង​ ស្រុកពាក់ព័ន្ធឱ្យ​ស្រាជ្រាវស៊ើបអង្កេត​ជាបន្ទាន់ ដើម្បីនាំពួកអ្នកប្រព្រឹត្តិល្មើសយកទៅអនុវត្តទោសតាម​ផ្លូវច្បាប់។

ជាមួយនេះ លោកឧត្តមសេនីយ៍ស្នងការ សូមបងប្អូនប្រជាពលរដ្ឋសហការផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលក្នុងករណីមាន ភស្តុតាង ឬតម្រុយ​នៃមុខសញ្ញាប្រព្រឹត្តិល្មើសទាំងនេះតាមលេខទូរស័ព្ទ 092 9​35 5​44​ សមត្ថកិច្ចនឹងចាត់ទុក​ព័ត៌មានដែលផ្តល់មកទាំង​នេះជាការសម្ងាត់ជូន៕

អត្ថបទដែលជាប់ទាក់ទង