សម្តេច ម៉ែន សំអន ដាក់ចេញអនុសាសន៍ ៦ចំណុច ដើម្បីលើកកម្ពស់វប្បធម៌អំណាននៅកម្ពុជា
ក្នុងឱកាសប្រារព្ធទិវាជាតិអំណានលើកទី១១ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៦ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអានដល់សិស្ស និស្សិត និងយុវជន
១. អ្នកនិពន្ធ បង្កើនការតែងនិពន្ធ និងបោះពុម្ពស្នាដៃឱ្យកាន់តែសម្បូរបែប ជាពិសេសជាភាសាខ្មែរ។
២. ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំបណ្ណាល័យ ឬមជ្ឈមណ្ឌលឯកសារឌីជីថល ដើម្បីងាយស្រួលស្វែងរកឯកសារ។
៣. ក្រសួងអប់រំ៖ ពង្រីកកម្មវិធីអំណានថ្នាក់ដំបូង និងកម្មវិធីអក្ខរកម្មតាមរោងចក្រ សហគ្រាស និងពន្ធនាគារ។
៤. គ្រឹះស្ថានសិក្សា និងវត្តអារាម៖ ខិតខំបង្កើតបណ្ណាល័យ ឬ “ជ្រុងអំណាន” ឱ្យបានច្រើនតាមលទ្ធភាព។
៥. សិស្ស និស្សិត និងយុវជន៖ ត្រូវឆ្លៀតពេលអានឱ្យបានច្រើន ទោះជាអានម្នាក់ឯង ឬជាក្រុមក៏ដោយ។
៦. មាតាបិតា៖ ជួយជំរុញកូនៗឱ្យអាន និងលៃលកថវិកាទិញសៀវភៅ និងសម្ភារសិក្សាឱ្យកូនៗ។
សម្តេចបានបញ្ជាក់ថា ការអានមិនត្រឹមតែផ្ដល់ចំណេះដឹងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសុខភាពខួរក្បាលល្អ កាត់បន្ថយស្ត្រេស និងបង្កើនភាពច្នៃប្រឌិតសម្រាប់អនាគតដ៏ភ្លឺស្វាង។