ក្រសួងចំនួន២ ណែនាំមន្រ្តីឱ្យប្រើប្រាស់អគ្គិសនីសន្សំសំចៃ ក្នុងពេលធ្វើការ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងការងារ បាន​ណែនាំ​ ​ឱ្យមន្រ្តី​និងបុគ្គលិក​ក្រសួង​ចូល​រួមកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងពេលបំពេញ​ការងារ​នៅការិយាល័យ។

ចំពោះមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បាន​​ណែ​​នាំ ​ឱ្យ​កំណត់​ការប្រើប្រាស់ ម៉ាស៊ីនត្រជាក់ ក្នុងសីតុណ្ហភាពត្រឹម២៥អង្សា ដែលជាកម្រិតស្តង់ដាសន្សំសំចៃ និងត្រូវបិទ ​ម៉ាស៊ីនត្រជាក់ពី១៥-៣០នាទីមុនម៉ោងសម្រាក និងមុនពេលបញ្ចប់ការងារ។ ចំណែក ម៉ាស៊ីន​ត្រជាក់ក្នុងបន្ទប់ប្រជុំ ត្រូវបិទ ក្រោយប្រជុំចប់។ នេះបើតាម ដែលបន្ថែមទៀតថា ក្រៅពីម៉ាស៊ីនត្រជាក់ រដ្ឋម​ន្ត្រីក្រសួងទេសចរណ៍ ក៏ណែនាំឱ្យមន្ត្រី ប្រើប្រាស់ពន្លឺ​ធម្មជាតិ​ ជំនួស​​ឱ្យការបើកអំពូលភ្លើង តាមរយៈការបើកវាំងននជាដើម។ ទន្ទឹមនឹង អំពូលភ្លើង​តាម​កន្លែងមិនចាំបាច់ ឬកន្លែងមានពន្លឺគ្រប់គ្រាន់ក៏មិនត្រូវបើកចោលឡើយ។ នេះបើតាមការ​ណែនាំរបស់ក្រសួងទេសចរណ៍ ដែលរម្លឹកមន្រ្តី ឱ្យបិទអំពូលភ្លើង កុំព្យូទ័រ និង​ឧបករណ៍ អគ្គិសនី​ផ្សេងៗក្នុង​​​ការិយាល័យ មុនចេញទៅផ្ទះ ឬនៅម៉ោងសម្រាក និងត្រូវ​បិទភ្លើងបន្ទប់​ទឹក ​​ក្រោយប្រើប្រាស់រួច។

​​ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិការផ្គត់ផ្គង់ និងប្រេងឡើងថ្លៃ ​ក្រសួងការ ងារ ក៏ណែនាំ​មន្រ្តីខ្លួន ឱ្យកាត់បន្ថយ និង​សន្សំសំចៃ ​ការប្រើប្រាស់អគ្គិសនី​ដែរ។ ក្រសួ ង​ការងារ​​កំណត់ឱ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់សីតុណ្ហភាព២៥អង្សា ទាំងក្នុងការិយាល័យ បន្ទប់​ប្រជុំនានា និងត្រូវបិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ ដកឌុយឧបករណ៍អគ្គិសនី​គ្រប់​ប្រភេទ ​ដែលមិនចាំបាច់ និងក្រោយប្រើប្រាស់រួច។

ចំពោះអំពូលតាមទីសាធារណៈ របងខាងក្រៅ ត្រូវកំណត់ពេលវេលាបើក និងបិទឱ្យបាន​ត្រឹម​​ត្រូវ ចៀសវាងបើកចោលឬបើកមុនពេលមេឃងងឹត។ ក្រសួងការងារ ក៏លើកទឹកចិត្ត ឱ្យ​មន្ត្រីខ្លួន បើកវាំងនន ប្រើប្រាស់ពន្លឺធម្មជាតិ​ជំនួស​ការបើកអំពូលភ្លើង ព្រមទាំង​ជំរុញ​ឱ្យ​បិទ​សេចក្ដីណែនាំពីការសន្សំសំចៃអគ្គិសនី​ នៅទីតាំង​ដាក់ឧបករណ៍អគ្គិសនី​ដែរ៕​

អត្ថបទដែលជាប់ទាក់ទង