៥៥ខេត្តនៅថៃ ប្រុងជើងការខ្ពស់ ត្រៀមទប់ទល់ជាមួយព្យុះខែប្រាំង ដ៏ខ្លាំង
នាយកដ្ឋានឧតុនិយមថៃ បានប្រកាសឲ្យខេត្តចំនួន៥៥ ត្រូវប្រុងជើងការខ្ពស់ ត្រៀមខ្លួនទប់ទល់ជាមួយព្យុះខែប្រាំងដ៏ខ្លាំង ដែលនឹងវាយប្រហារពេញមួយចុងសប្តាហ៍នេះ។
ក្នុងសេចក្តីប្រកាស ដែលផ្សាយបន្តដោយ The Nation នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦, តំនប់ដែលនឹងរងគ្រោះខ្លាំងបំផុតដោយឥទ្ធិពលព្យុះនេះ គឺស្ថិតនៅប៉ែកខាងជើងនិងឦសាន ហើយសូម្បីទីក្រុងបាងកក ក៏នឹងត្រូវប៉ះពាល់ផងដែរ។
នាយកដ្ឋានបញ្ជាក់ថា ព្យុះនឹងនាំមកនូវជាមួយភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង មានទាំងខ្យល់កន្ត្រាក់ ហើយបង្កជាបាតុភូតផ្គររន្ទះ ផងដែរ។
ខេត្តដែលនឹងរងគ្រោះធ្ងន់មានដូចជា៖ Mae Hong Son, Chiang Mai, Chiang Rai, Lamphun, Lampang, Phayao, Nan, Phrae, Uttaradit, Tak, Sukhothai, Phitsanulok, Phichit, Kamphaeng Phet និង Phetchabun។
បាតុភូតនេះគឺបណ្ដាលមកពីប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិន ដែលបានរីកសាយភាយគ្របដណ្ដប់លើតំបន់ភាគឦសាន និងសមុទ្រចិនខាងត្បូង៕
ប្រភព៖ The Nation