កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីលបលួចប្រព្រឹត្តបទល្មើស Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៣៣នាក់
(ភ្នំពេញ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខា រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានមនុស្សចំនួន៣៣នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង និងជាមានការចូលរួមពីកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជា។
ក្រោយឃាត់ខ្លួនមនុស្សទាំង៣៣នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
