កម្លាំងនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រកឃើញសាច់សរសៃកែងមាន់មានអក្សរ Thailand, ម្ចាស់ឃ្លាំងត្រូវបាននាំមកសួរ

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅរសៀល​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកមួយកន្លែងរបស់ ឈ្មោះ ភុត ប៊ុនហម ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង ប្រធានគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិរបស់លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញប្រហិតមាន់សរសៃកែង​,ប្រហិត​សាច់គោ, ហតដកបីពណ៍, ហតដកក្រហម, ហតដកស្បែកស្រួយ, ណែមមីសួរ, ហតដកមាស, សាច់ជ្រូកចង្កាក់​ ​និងឆ្អឹង​ខ្ចីទ្រូងមាន់​មួយចំនួន​។

តែនៅក្នុងការត្រួតពិនិត្យនោះ កម្លាំងសមត្ថកិច្ចបានរកឃើញ សរសៃកែងមាន់ (មានអក្សរ​អង់គ្លេស​ THAILAND មានចំនួន១៣៧ដុំតូច), សរសៃកែងមាន់ (មានអក្សរថៃ​ ចំនួន​៧៨ ដុំ​តូច), សរសៃកែងមាន់ (មិនមានអក្សរបញ្ជាក់ប្រភព​ ចំនួន​ ៤២៧ដុំតូច)។

បន្ទាប់ពីការចុះត្រួតពិនិត្យ ម្ចាស់ទីតាំងឈ្មោះ ភុត ប៊ុនហម ត្រូវបានហៅមកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី។ចំពោះទីតាំងខាងលើក្រុមការងារសម្រេចបិទឃ្លុំជាបណ្តោះអាសន្នសិន៕

អត្ថបទដែលជាប់ទាក់ទង