មន្ត្រីជំនាញ៖ សាច់បង្កកដែលរកឃើញក្នុងឃ្លាំងស្តុកដ៏ធំនៅខណ្ឌសែនសុខ មិនមានការនាំចូលពីថៃនោះទេ

ក្រោយពីពិនិត្យជាក់ស្ដែងលើសាច់បង្កកជាច្រើប្រភេទនៅក្នុងទីតាំងឃ្លាំងស្តុកសាច់បង្កកនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មន្ត្រីជំនាញបានអះអាងថា សាច់បង្កដែលកំពុងស្តុកទុកក្នុងឃ្លាំងទាំងនេះ​មិនមានប្រភពនាំចូលពីប្រទេសថៃនោះទេ ហើយការនាំចូលនេះ មានប្រភពច្បាស់លាស់ និងស្របតាមច្បាប់។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ ក ប ប និងសាខាគយ និងរដ្ឋាករខណ្ឌសែនសុខ សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងមានប្រភពមកពីប្រទេស និងតំបន់ចំនួន៩ រួមមាន ចិន ប្រេស៊ីល សហរដ្ឋអាមេរិក ឥណ្ឌា ហូឡង់ តៃវ៉ាន់ អូស្ត្រាលី អេត្យូពី និងកម្ពុជា។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងចម្រុះបានចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោននៅទីតាំងខាងលើ បន្ទាប់ពីទទួលបានព័ត៌មានសង្ស័យពាក់ព័ន្ធនឹងប្រភពនៃសាច់បង្កកនាំចូលពីប្រទេសថៃ។ ទោះជាយ៉ាងណា ក្រោយការត្រួតពិនិត្យយ៉ាងលម្អិត និងផ្ទៀងផ្ទាត់ឯកសារផ្លូវការ មន្ត្រីជំនាញបានសន្និដ្ឋានថា ទំនិញសាច់បង្កកនៅក្នុងឃ្លាំងរបស់ក្រុមហ៊ុន FWI មានប្រភពច្បាស់លាស់ និងនាំចូលមកដោយស្របច្បាប់ ពុំមានការពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកពីប្រទេសថៃដូចការសង្ស័យនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង