អង់គ្លេសស្ទាក់ចាប់នាវាដឹកប្រេងរុស្ស៊ី ហើយ លោក Keir Starmer ឌឺដង ឲ្យលោក ពូទីន
កងកម្លាំងប្រដាប់អាវុធអង់គ្លេសនៅថ្ងៃទី១៤ ខែមិថុនានេះ បានស្ទាក់ចាប់នាវាដឹកប្រេងរបស់កងនាវារុស្ស៊ីមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រអង់គ្លេស។ យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រសួងការពារជាតិអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា នាវា SMYRTOS ត្រូវបានបញ្ជាដោយកងកុម្ម៉ង់ដូកងម៉ារីនជើងទឹក និងមន្ត្រីអនុវត្តច្បាប់ដែលបានទទួលការបណ្តុះបណ្តាលពិសេសពីទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (National Crime Agency)។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា នាវានេះនឹងត្រូវបានឃុំខ្លួន និងត្រួតពិនិត្យនៅឯឆ្នេរសមុទ្រភាគខាងត្បូង ខណៈដែលការស៊ើបអង្កេតកំពុងបន្ត ដោយបន្ថែមថា សកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹករបស់អង់គ្លេសត្រូវបានអនុវត្តស្របតាមច្បាប់ក្នុងស្រុក និងអន្តរជាតិ។
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា លោកបានដឹកនាំការស្ទាក់ចាប់នេះ។
នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយនៅក្នុងការបង្ហោះមួយនៅលើ X ថា «ប្រតិបត្តិការដ៏ជោគជ័យនេះ បានផ្តល់ការវាយប្រហារមួយទៀតដល់ប្រទេសរុស្ស៊ី និងរំលឹកដល់អ្នកទាំងឡាយណាដែលជំរុញសង្គ្រាមរបស់លោកពូទីននៅអ៊ុយក្រែនថា យើងនឹងមិនអនុញ្ញាតឱ្យពួកគេលាក់ខ្លួនឡើយ»៕

