រក​ឃើញ​សាច់​បង្ក​នាំចូលពី​ថៃ ជាង ២៣​តោន ក្នុង​រយៈពេល ៣ថ្ងៃ​ចុង​ក្រោយ

សមត្ថកិច្ច​រក​ឃើញទំនិញ​ជាង ២៣ តោន នាំចូលពីថៃ ស្មើ​នឹង ១១២​មុខ នៅ​ក្នុង​ការ​ចុះ​ឆែកឆេរ​នៅ​ថ្ងៃសុក្រ-សៅរ៍-អាទិត្យ ទី១២-១៣-១៤ ខែមិថុនា ឆ្នាំ២០២៦។

ការ​រក​ឃើញ​នេះ មាន​ឡើង​នៅ​ពេល​មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ និង​សមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌ ចំនួន​៨ បាន​ ចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀត​នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌកំបូល។

ក.​ប.​ប. បាន​ថ្លែង​ថា ការត្រួតពិនិត្យផ្ដោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ។

ក.ប.ប. បន្ត​ថា៖​«ជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើរនឹង ២៣,២៤៥ គីឡូក្រាម​ (ជាង​២៣​តោន) និងផ្លែឈើខូចគុណភាព ២០៤ កេស ស្មើរនឹង ៣,២៦៤ គីឡូក្រាម (ជាង៣តោន) និងឃាត់ទុកបណ្តោះអាសន្នផលិតផលទំនិញមួយចំនួនដើម្បីអនុវត្តនីតិវិធីបន្ត។

ការ​នាំទំនិញ​​តាម​ផ្លូវគោល​ពី​ថៃ​ចូល​កម្ពុជា គឺ​ជា​សកម្មភាព​ខុស​ច្បាប់​ ដោយសារ​តែ​ព្រំដែន​គោក​ទាំង​អស់​ត្រូវ​បាន​បិទ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា៕

អត្ថបទដែលជាប់ទាក់ទង