សាហាវណាស់! មានករណីឃា.តកម្មរំលោ.ភ សម្លា.ប់ ស្រ្តីគ្រូពេទ្យជនជាតិចិនម្នាក់ នៅខណ្ឌដង្កោ
ភ្នំពេញ៖ ករណីឃា.តកម្ម រំលោ.ភសម្លា.ប់ គ្រូពេទ្យជនជាតិចិនម្នាក់ នៅពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅបន្ទប់ពិនិត្យពិគ្រោះព្យាបាលជំងឺ ផ្ទះលេខ១៤ ផ្លូវជាតិលេខ២ បុរីពិភពថ្មីកួរស្រូវ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ LIN ZHA ភេទស្រី ជនជាតិចិន ជាគ្រូពេទ្យពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ស្នាក់នៅផ្ទះកើតហេតុ។
ក្រោយកើតហេតុនៅថ្ងៃដដែលកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ឹង ឃាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និងមានទីលំនៅក្បែរកន្លែងកើតហេតុ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលដង្កោ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

