ខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមកម្លាំងចម្រុះសហការចុះបង្ក្រាបបទល្មើសនេសាទ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ និងមន្ត្រី ជំនាញ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយលោកអភិបាលស្រុកភ្នំស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីអង្គការWCS មេឃុំប៉ោយចារ និងសហគមន៍នេសាទ បង្ក្រាបបទល្មើសនេសាទនៅចំណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិសាស្ត្រឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្រុមការងារជំនាញសម្រេចបាន៖ ១ករណីដែលក្នុងនោះរឹបអូសបានមានដូចជា៖ លូស្បៃមុងចំនួន ២៤០គ្រឿង លបសាច់អួនកែច្នៃចំនួន ៤៥គ្រឿង ស្បៃមុងប្រវែង ៣៥០០ម៉ែត្រ បង្គោលឫស្សីចំនួន ១២០ដើម និងបាចាក់លែងត្រីចម្រុះចំនួន ១០០គីឡូក្រាម។ ចំណែកឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ខាងលើ ត្រូវបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង៕

