រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទដើម្បីរៀបចំពិព័រណ៍សហគមន៍ «Temple Fair» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ដើម្បីរៀបចំពិព័រណ៍សហគមន៍ «Temple Fair» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី ដល់ម៉ោង ២១:០០នាទី ដែលមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមប្រមាណ ៧០០នាក់ ដែលពិធីនេះធ្វើឡើងក្រោមកិច្ចសហការរបស់ក្រសួងទេសចរណ៍ និងក្រុមហ៊ុន G Adventures ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៍មាន ទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងទៀតថា ដើម្បីឱ្យការរៀបចំពិព័រណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ចៀសចរាចរជុំវិញរង្វង់មូលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើ ព្រោះអាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោយបាយធ្វើដំណើររបស់អ្នកមកចូលរួមកម្មវិធី។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

អត្ថបទដែលជាប់ទាក់ទង