ប៊ូម ត្រូវចាប់ខ្លួនហើយ និងប្រឈមការចោទប្រកាន់ធ្ងន់ធ្ងរ ៣ ករណី មានទាំងលាងលុយកខ្វក់

ទីបំផុត កម្លាំងនគរបាលថៃ ចាប់ខ្លួននាង «ប៊ូម ប៉ាណាត់ដា» ហើយ ពាក់ព័ន្ធនឹងការយកលុយមូលនិធិរបស់អង្គការសប្បុរសធម៌ Do Good Organization Foundation ទៅចាយវាយ និងប្រើប្រាស់ផ្ទាល់ខ្លួន ខណៈនាងត្រូវប្រឈមមុខនឹងបទចោទប្រកាន់ធ្ងន់ធ្ងរ ចំនួន ៣ ករណី ដូចជា៖ បទឆបោកជាសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសព័ត៌មានវិទ្យា។

តាមការផ្សាយរបស់ Amarin TV, មន្ត្រីនគរបាល នៃនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច (ECSD) បានចាប់ខ្លួន ប៊ូម និងស្វាមីឈ្មោះ អាធិប អានន្ទវ៉ាន់ នាវេលាម៉ោង ៦:២៨នាទី ព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឯភូមិគ្រឹះរបស់នាងផ្ទាល់ ក្នុងទីក្រុងបាងកក ស្របពេលពួកគេ និងមេធាវី បម្រុងចាកចេញពីផ្ទះ៕

ប្រភព៖ Amarin TV

អត្ថបទដែលជាប់ទាក់ទង