រន្ធត់ចិត្តក្រៃលែង ចោរចូលផ្ទះ យប់មិញ ស្វាមីរបស់ម្ចាស់ប្រ៊េន Lakamo បានទទួលមរណភាពហើយ សូមចូលរួមរំលែកទុក្ខផង
នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់លោក ឈួរ ឈុនហួរ ស្វាមីជំទាវ មាស ច័ន្ទដាលីន ម្ចាស់ក្រុមហ៊ុន Lakamo។
ក្នុងនោះដែរ តាមរយៈការបង្ហោះពីជំទាវ ចន ច័ន្ទលក្ខិណា និង បវរកញ្ញា ល្អហួស បានឱ្យដឹងថា ស្វាមីរបស់ម្ចាស់ក្រុមហ៊ុន Lakamo បានទទួលមរណភាព ដោយមូលហេតុកាលពីយប់មិញមានចោរចូលប្លន់ក្នុងផ្ទះ។ ដំណឹងខាងលើនេះដែរ បានធ្វើឱ្យមហាជនមានក្តីរន្ធត់ចិត្ត និង នឹកស្មានមិនដល់នោះឡើយ ថាមួយប៉ប្រិចភ្នែកមានរឿងហេតុនេះកើតឡើងនោះ។
យ៉ាងណាមិញ អ្វីកាន់តែស្លុតចិត្តទៅទៀត ជំទាវ មាស ច័ន្ទដាលីន ម្ចាស់ក្រុមហ៊ុន Lakamo និង ស្វាមី ទើបតែធ្វើខួបស្នេហ៍គម្រប់ ១៨ ឆ្នាំ នៅឯមាត់សមុទ្រយ៉ាងរីករាយកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ តែទើបបានកន្លះខែសោះ ស្វាមីរបស់ម្ចាស់ក្រុមហ៊ុនខាងលើបានជួបរឿងអាក្រក់លាចោលភរិយា និង កូនៗទាំង ៣ គ្មានថ្ងៃត្រឡប់៕
សូមចុចទីនេះ ទស្សនាវីដេអូខាងក្រោម៖