នាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនក្រុមកម្មករលួចប្រេងរបស់ក្រុមហ៊ុន និង បាញ់សម្លាប់ជនរគ្រោះ ខណៈពេលជិះដេញតាមទាន់

កម្លាំងនាយដ្ឋានព្រហ្មទណ្ឌ សហការជាមួយស្នងការខេត្តកំពង់ស្ពឺ បង្រ្កាបមុខសញ្ញាក្នុងករណី​លួចប្រេង​ និងបានបា​ញ់ស​ម្លា​ប់​អ្នកគ្រប់គ្រង​ប្រេងឥន្ធនៈក្រុមហ៊ុន​ ដោយសារជនរងគ្រោះបានជិះម៉ូតូដេ​ញតា​ម​ទាន់​លួចប្រេ​ងម៉ាស៊ូ​ត កម្លាំងជំនាញបានធើ្វការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៩ បញ្ជូនទៅតុលាការ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាកម្មករលួចប្រេងរបស់ក្រុមហ៊ុន។

តាមការបញ្ជាក់ពី​លោកវរសេនី​យ៍​ទោ​ ជុន​ ចន្ទដេត​ អធិ​ការ​នគរ​បា​ល​ស្រុក​ភ្នំស្រួច​ ហេតុការណ៍​ដែលកើ​តដ​ល់​ការបាញ់ប្រហារ​មកពីជនជា​តិ​ចិន​ ជាអ្នកគ្រប់គ្រង​ ដោយសារតែ​គាត់បានជិះម៉ូតូដេញតាមជនល្មើសដែ​លបានលួច​ប្រេ​ង​ម៉ាស៊ូត​ និងបានទាញដៃចង្កូតម៉ូតូ​និងធាក់ម៉ូតូជនស​ង្ស័យ​ មួយរំពេចក្រោយមកឮសូរសម្លេង​ផ្ទុះនិងបណ្ដាលឱ្យជនរងគ្រោះ ​ ជាបុគ្គលិកផ្នែកគ្រប់គ្រងស​​ម្ភារនិងប្រេងឥន្ធនៈ​ បានដេកដួលលើផ្លូវតែម្ដង​។

តាមការបំភ្លឺពីសាក្សីឈ្មោះ LIU​ L​I​CHA​O ប្រុ​ស​ ​៣​៧​ឆ្នាំ ជនជា​តិចិន បានឱ្យដឹងថា​ មុន​ពេ​លកើត​ហេតុ​ មា​នជនជាតិចិនម្នាក់ស្រែកថាចោរៗលួ​ច​ដឹ​កប្រេ​ង​ជ​នស​ង្ស័​យ​១នាក់ជិះ​ម៉ូតូមា​នកន្រ្ទកដឹកប្រេងជិះគេចខ្លួ​នតា​មផ្លូវគោ​យន្តលើភ្នំទៅទិសខា​ង​ត្បូងជន​រងគ្រោះបានជិះម៉ូតូដេញតា​មរ​ហូតដល់កន្លែងកើតហេតុតាម​ទាន់ត្រូវជ​នសង្ស័យដកអាវុធខ្លីបា​ញ់​ប្រ​ហា​រតែម្ដងបណ្តាលឲ្យស្លាប់​នៅ​នឹ​ង​ក្លែងកើតហេតុ​ ។

ឆ្លងតាមរយៈប្រតិបត្ដិការស្រាវជ្រាវដោយយកចិត្ដទុក​សមត្ថកិច្ច​នគរបាល​បានឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ មឿន សុខគា ប្រុស ៤២​ឆ្នាំ​ រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់​រ​ទេះ ស្រុកកំពង់សីលា ដោយបាន​សារភាព​ថា​ធ្លាប់​លួចជាង​២​០០កាន​ និងបន្តឃាត់ខ្លួនជន​ស​ង្ស័​យ​២​នាក់ទៀត​ (១)-ឈ្មោះ​ ឆាយ ផាត ប្រុស​ ៤៤​ឆ្នាំ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ​ ខេត្តកោះ​កុង (ជាអ្នកបាញ់ជនរងគ្រោះ) បាននាំខ្លួនទៅយកអាវុធខ្លី​K54 លេខ778809 ដែលលាក់ទុកក្នុងព្រៃ​ (២)-​ឈ្មោះ​ ជ័យ សីហា ប្រុស​៤២ឆ្នាំ ភូមិ២ សង្កាត់ដងទង់ ក្រុងខេ​មរភូមិន្ទ ដកហូតម៉ូតូ​​C125​ពណ៌ខ្មៅ (ម៉ូតូដឹកប្រេង) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង