ករណីប័ណ្ណ ប.ស.ស ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ហើយចង់កែ សូមទាក់ទងទៅលេខ ២ ខ្សែនេះ
នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម បានឆ្លើយតបទៅនឹងសំនួរប្រជាពលរដ្ឋទាក់ទាក់ទៅនឹងដំណើរដោះស្រាយករណី ចង់កែឈ្មោះ ឬថ្ងៃខែឆ្នាំកំណើតនៅលើប័ណ្ណ ប.ស.ស ដែលត្រូវប្រើប្រាស់។
ក្នុងនោះ បើតាមសំនួររបស់បុរសម្នាក់ដែលមានឈ្មោះ អន ញៀត គ្រួសារ រីករាយ បានសួរនាំ និងបញ្ជាក់ពីករណីដែលលោកបានជួបប្រទះថា ៖ «ជម្រាបសួរបង ខ្ញុំសូមសួរមួយ ប័ណ្ណប.ស.ស ខ្ញុំ ពីមុនដាក់ឈ្មោះនិងថ្ងៃខែឆ្នាំកំណើតអត្តសញ្ញាណប័ណ្ណចាស់ ប៉ុន្តែឥឡូវខ្ញុំដូរអត្តសញ្ញាណប័ណ្ណថ្មី គឺខាងឃុំគាត់ធ្វើមកខុសពីអត្តសញ្ញាណប័ណ្ណចាស់ តើខ្ញុំអាចយកអត្តសញ្ញាណប័ណ្ណថ្មីរបស់ខ្ញុំទៅបញ្ចូលក្នុងប័ណ្ណ ប.ស.ស របស់ខ្ញុំឱ្យត្រូវគ្នាបានដែរឬទេ គឺខុសថ្ងៃខែឆ្នាំកំណើត និងឈ្មោះអត្តសញ្ញាណប័ណ្ណ ដោយអត្តសញ្ញាណប័ណ្ណចាស់ប្រើ(ា)ដល់ឈ្មោះអត្តសញ្ញាណប័ណ្ណថ្មីប្រើស្រៈ(ៀ) និងថ្ងៃខែឆ្នាំកំណើតអត្តសញ្ញាណប័ណ្ណចាស់ ថ្ងៃ ២៥ ខែ ៧ ដល់តែអត្តសញ្ញាណប័ណ្ណថ្មីថ្ងៃ ១៧ ខែ ១»។
ទាក់ទិនទៅនឹងចម្ងល់នេះ បេឡាជាតិសន្តិសុខសង្គម បានផ្ដល់ជាដំណោះស្រាយឱ្យពលរដ្ឋ ពិសេសអ្នកចង់យល់ដឹងបន្ថែមពី ប.ស.ស អាចទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬលេខ ១២៩៧ ដែលនឹងមានក្រុមការងារពន្យល់លម្អិតជូន និងជួយផ្ដល់នូវដំណោះស្រាយ៕