ហួសចិត្ត ! ឪពុកបង្កើត ដាច់ចិត្តបត់ជើងសំពះថ្វាយបង្គំកូនខ្លួនឯង ៣ ដង បន្ទាប់ពីប្រឹងអស់លទ្ធភាពហើយ នៅតែប្រដៅកូនមិនស្ដាប់​(វីដេអូ)

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីហួសចិត្ត និងចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីបានទស្សនាវីដអូដែលត្រូវបានគេបង្ហោះតៗគ្នានៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពឪពុកមួយរូប អស់លទ្ធភាពប្រដៅកូន ដោយសារតែកូនមិនស្ដាប់បង្គាប់ មិនធ្វើតាមផ្លូវល្អដែលលោកណែនាំ ក៏សម្រេចចិត្ត បត់ជើងថ្វាយបង្គំសំពះ ៣ ដង និយាយទៅកាន់កូន បង្កជាការជជែកវែកញែកពេញបណ្ដាញសង្គម។

តាមរយៈវីដេអូដែលមានរយៈពេលប្រមាណជាង ៨ នាទីនេះផងដែរ បានបង្ហាញសកម្មភាពឪពុកម្នាក់ បានលត់ជង្គង់លើគ្រែថ្វាយបង្គំកូនខ្លួនឯងចំនួន ៣ ដង បន្ទាប់ពីលោកបានធ្វើការទូន្មានប្រៀនប្រដៅកូនប្រុសច្រើនចំណុចជាហូរហែ ប៉ុន្តែកូនប្រុសរូបនេះ មិនស្ដាប់តាមគាត់នោះឡើយសូម្បីមួយចំណុច។

តាមរយៈដំណើររឿងដែលបុរសជាឪពុក បានរៀបរាប់នៅក្នុងវីដេអូ បានឱ្យដឹងថា លោកបានខ្នះខ្នែងធ្វើតាមចិត្តកូនប្រុសជាទីស្រឡាញ់របស់លោក ដោយកូនរៀនៗសុំទៅបួស លោកក៏សម្រេចចិត្តជូនកូនទៅបួស លុះអស់កន្លែងរៀនចង់ទៅរៀនបន្ត លោកក៏បានបញ្ជូនទៅរៀននៅវត្តផ្សេង បកពីវត្តផ្សេងក៏ចង់ត្រឡប់មកវត្តចាស់វិញ លោកក៏ធ្វើតាម លុះរួចហើយកូនប្រុសចង់សឹកទៅរៀនវិញ ក៏ដើររកសាលាដើរសុំគ្រូឱ្យកូនបានចូលរៀន លុះបានចូលរៀនក៏សុំឈប់​ ឈប់ហើយក៏សុំរៀនវិញ រហូតដល់បុរសជាឪពុកតាមអស់លទ្ធភាព ដោយសារកូនប្រុសថ្លៃមិនខំរៀនចាប់យកចំណេះវិជ្ជាតាមសំណូមពររបស់ពុកនោះឡើយ។

បុរសជាឪពុកបានបន្តថា អ្វីដែលលោកបានសំណូមពរទៅលើកូនប្រុសរបស់លោក គឺមិនដែលទទួលបានផលនោះឡើយ ដោយហេតុថា រឿងសាក់ បុរសជាឪពុកមិនចូលចិត្តនោះឡើយ តែកូនប្រុសបែរជាទៅសាក់ពេញខ្លួនប្រាណ ហើយបារីលោកបានសំណូមពរកូនប្រុសមិនឱ្យជក់ តែកូនប្រុសនៅតែជក់ ដូច្នេះហើយទើបលោកសម្រេចចិត្តថតវីដេអូនេះឡើង បង្ហោះឱ្យមហាជនមើល ថាលោកកម្មក្រាស់ ដែលមានកូនអកតញ្ញូបែបនេះ ដោយពុំខ្លាចខ្មាសគេនោះឡើយ ដោយសារតែលោករស់នៅទទួលស្គាល់ការពិត ទើបបង្ហោះឱ្យគេមើលដើម្បីឱ្យយុវជនជំនាន់ក្រោយមើលជាគំរូ និង ពិចារណាទាំងអស់គ្នា៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង