អ្នកជំនាញប្រទេស​ថៃ​ប្រកាសថា​ ករណីផ្ទុះឆ្លងមេរោគ​ Norovirus​ លើសិស្សសាលា និង គ្រូៗចំនួន​ ១៤៣៦​ នាក់​ ជាព័ត៌មានក្លែងក្លាយ

នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានជូនដំណឹងពីករណី Norovirus នៅប្រទេសថៃ ដោយបញ្ជាក់ឱ្យបានដឹងថា អ្នកជំនាញប្រទេស​ថៃ​ប្រកាសថា​ សារ​ព័ត៌មាន​ និង​ ទំនាក់ទំនង​សង្គមមួយចំនួន​ផ្សាយថា​ មានផ្ទុះជំងឺរាក​បង្កឡេីងដោយ​ Norovirus​ ដែលធ្លាក់ខ្លួនឈឺចំនួន​ ១៤៣៦ ​នាក់​ ជា​ «ព័ត៌មានក្លែងក្លាយ»

តាមប្រភពបានឱ្យដឹងថា ប្រធាន​មជ្ឈមណ្ឌល​​ផ្នែក​រោគ​វិទ្យា​នៅ​សាកលវិទ្យាល័យ Chulalongkorn​ បានប្រកាសថា​ មានគេអះអាងថាសិស្ស និង គ្រូចំនួន ១៤៣៦ នាក់ បានធ្លាក់ខ្លួនឈឺដោយការឆ្លងមេរោគ norovirus បន្ទាប់ពីបានចូលរួមក្នុងថ្ងៃកីឡាមួយនៅដើមខែវិច្ឆិកា គឺមិនពិតទេ​។

តាមប្រភពបានបន្តទៀតថា​ អ្នកដែលធ្លាក់ខ្លួនឈឺមិនបានឆ្លងមេរោគ norovirus ទេ​ តាមពិតបានឆ្លងដោយ​ បាក់តេរី Escherichia coli (E-Coli) ដែលបង្កជំងឺរាក​។ ប្រធានមជ្ឈមណ្ឌល​បាន​ដាស់តឿន​សាធារណជន​កុំ​ឱ្យ​មានការ​ភ័យ​ស្លន់ស្លោ ព្រោះ​ពួកគេ​អាច​ការពារ​ខ្លួន​ពី​មេរោគ E.coli ដោយ​រក្សា​អនាម័យ​។ សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥៕

ប្រភព : នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

អត្ថបទដែលជាប់ទាក់ទង