នគរបាលស្រុកភ្នំព្រឹកសហការជា មួយនគរបាលស្រុកបវេលឃាត់ ខ្លួនជនសង័្សយក្នុងករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ
កាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០ ២៣ វេលាម៉ោង ១២ និង៣០នាទីអនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរ បាលដ្ឋបាលបួរ ធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនជន សង្ស័យចំនួន០២ នាក់ ឈ្មោះ ហឿម រក្សា ភេទប្រុ ស អាយុ ឆ្នាំនិងឈ្មោះ ម៉ុន ម៉ុត ភេទប្រុស អាយុ—ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ កម្មករ សង្ស័យជាប់ពាក់ពន្ធ័ករណី លួច កាលពីយប់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២ ០ ២៣ រំលងអាធ្រា្រ ត ដោយនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍គរបាលរដ្ឋបាលបួរ ។
ចំពោះមូលហេតុដែលឈានដល់ ការឃាត់ខ្លួននេះគឺកាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោងប្រមា ណជា០៣ និង ០០នាទី រំ លងអធ្រាត្រ ឈាន ចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមានករណីលួច កើត ឡើងចំនួន ០១លើកប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្ត សញ្ញាណ បានធ្វើសកម្ម ភាពលួច ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AR- 8176 និង ទូរសព្ទ័ដៃ របស់ជនរងគ្រោះឈ្មោះ ហ៊ុយ ស៊ីណា ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ ដំបង មុខរបរ កសិករ ក្រោយធ្វើ សកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។
បន្ទាប់ពីបាត់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចន គរបាលនិងពេលបានទទួល ពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវរហូតកំណត់ មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួន។
ឆ្លងតាមចម្លើយសារភាពជន សង្ស័យខាងលើ បានឆ្លើយសារភាពថាគេពិតជាបានធ្វើសកម្មភាព លួច ទូរសព្ទ័ដៃ ចំនួន ០១ គ្រឿង ម៉ាករ៉េមី ពណ៌ ខៀវ, ប្រាក់រៀលមួយចំនួនមិនចាំ , ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេ ញ 1AR- 8176 របស់ជនរងគ្រោះ ពិតប្រាកដមែន និងបានយកម៉ូតូខាងលើ ទៅលក់ឱ្យជាងម៉ូតូមួយកន្លែងនៅស្រុកបវេល ខេត្តបាត់ដំបង ។
ហើយនៅថ្ងៃខាងលេីនគរបាលស្រុកភ្នំព្រឹក បានស ហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេ លដែលមានលោកវរសេនីយ៍ឯក សុខ សារិន ជាអធិ ការ បានចុះស្រាវជ្រាវ រកឃើញម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AR -8176 នៅចំណុចភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង
-*បានដកហូតវត្ថុតាង៖
-ទូរសព្ទ័ដៃចំនួន០១ គ្រឿងម៉ាករ៉េមី ពណ៌ ខៀវ។
-ម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AR -8176 ។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងកសាងសំ ណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃ ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់៕