នគរបាលឆ្មក់បង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានក្រុងបាត់ដំបងមួយករណីឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ០៨នាក់

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២ ០ ២៣ វេលាម៉ោង ១២និង ២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោ បល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ ដំបង់ បានដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុ ក និងសម្រួល ឱ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទ ល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីបានចំនួន ០៨នាក់ និងដកហូតបាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KET AMINE)ចំនួន ០២ថង់ទម្ងន់ ២,៩០ក្រាម (ទាំងសំបក)
-ដបទឹកចាក់ថ្នាំញៀនចូលចំនួន កន្លះដប ។

ជនសង័្សយនិង វត្ថុតាំង បច្ចុប្បន្នបានដឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីធ្វេីការ សាកសួររួច។

អត្ថបទដែលជាប់ទាក់ទង