ជនជាតិវៀតណាម៣៧នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន៣៧នាក់ ត្រូវបានអគ្គនាយកអន្តោប្រវេសន៍បណ្តេញចេញពីកម្ពុជា​តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង។​ បើតាមអគ្គនាយកអន្តោប្រវេសន៍ ក្នុងចំណោមជនជាតិវៀតណាមទាំងនោះ គឺមានមួយចំនួន​ទើបចេញពីមណ្ឌលអប់រំកែប្រែទី១ផងដែរ។

សេចក្តីប្រកាសព័ត៌មានអគ្គនាយកអន្តោប្រវេសន៍ ដែលចេញផ្សាយ​នាថ្ងៃទី១២ ខែឧសភា បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាបណ្តាញជនជាតិវៀតណាមទាំង៣៧នាក់ ចេញពីកម្ពុជា ក៏ព្រោះអ្នកទាំងនោះលួចឆ្លងដែនខុសច្បាប់, លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់(បទលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានច្រកទ្វារទី១ និង នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកណ្តាល និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ។​

គួរកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងបញ្ចូនពលរដ្ឋវៀតណាមប្រមាណមួយពាន់នាក់ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ។ ភាគច្រើននៃ ជនជាតិវៀតណាមរស់នៅលើទឹកដីកម្ពុជា គឺជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកអនឡាញខុសច្បាប់, លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង