ខានស្អែកនេះ នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ចាប់ពីម៉ោង ៥ ព្រឹក ម្ដុំបរិវេណរូបសំណាក់លោកយាយពេញវត្តភ្នំ

នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំពិធីបើកយុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់ – ឆ្នាំ ២០២៥ នៅបរិវេណរូបសំណាកលោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ​​ បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីឱ្យពិធីបើកយុទ្ធនាការខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់លោកយាយពេញ ខាងត្បូងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីវេលាម៉ោង ០៥:០០ នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបយោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដោយអនុគ្រោះ ខណៈផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង