ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល

(ភ្នំពេញ)៖ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីជូនដំណឹងថ្មីមួយ សម្រេចផ្អាកជាបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល​ ជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជា។

ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននេះ ដោយហេតុថា​ នាពេលបច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦៨ ដែលទទួលបានការអនុញ្ញាត និងអាចឆ្លើយតបនឹងតម្រូវការបានគ្រប់គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង