ផ្អើលឈូឆរទៅពេទ្យទាំងយប់! មានករណីក្មេងប្រុសម្នាក់ លេងទូរស័ព្ទបណ្ដើរសាកថ្មបណ្ដើរ ស្រាប់តែផ្ទុះរបួសមុខមាត់ ត្រូវគ្រួសារបញ្ជួនទៅពេទ្យបន្ទាន់

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ និង ចែករំលែកបន្តគ្នាព្រោងព្រាត ករណីក្មេងប្រុសមួយរូបសាកថ្មទូរស័ព្ទបណ្ដើរ លេងបណ្ដើរនៅក្នុងបន្ទប់ បណ្ដាលឱ្យផ្ទុះត្រូវមាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីរបស់លោកគ្រូពេទ្យដែលមានឈ្មោះ Kuy Chankasal គុយ សល្យ បានបង្ហោះវីដេអូជូនជាព័ត៌មាននៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ ឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្ន ពិសេសបងប្អូនដែលអនុញ្ញាតឱ្យកូនៗលេងទូរសព្ទ ចៀសវាងមានបញ្ហាផ្ទុះត្រូវមុខត្រូវមាត់ ដូចករណីក្មេងប្រុសម្នាក់ ដែលរូបគេបានលេងទូរស័ព្ទបណ្ដើរ សាកថ្មបណ្ដើរ បណ្ដាលឱ្យផ្ទុះត្រូវមាត់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងនោះតាមរយៈវីដេអូដែលលោកគ្រូពេទ្យបានបង្ហោះ មានក្មេងប្រុសម្នាក់ បានរៀបរាប់ពីហេតុការណ៍កើតឡើងផ្ទាល់ថា​ មុនកើតហេតុកុមារារងគ្រោះ បានបិទទ្វារ ដោតសាកថ្មរួចមើលទូរស័ព្ទ ស្រាប់តែពេលបើកទ្វារ ឃើញផ្ទុះទូរស័ព្ទត្រូវមុខកុមារារងគ្រោះតែម្ដង ទើបក្រុមគ្រួសារដឹងប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យ។ បច្ចុប្បន្ន លោកគ្រូពេទ្យបានបញ្ជាក់ថា ក្មេងប្រុសរូបនេះបានប្រសើរច្រើនហើយ ព្រមទាំងប្រាប់ថារៀងហើយ ឈប់លេងទូរស័ព្ទទៀតហើយ៕ 

អត្ថបទដែលជាប់ទាក់ទង