គណៈកម្មការ JBC កម្ពុជា-ថៃ បានជួបប្រជុំចង្អៀត មុនដំណើរការកិច្ចប្រជុំផ្លូវការ

ភ្នំពេញ៖ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយ មុនដំណើរការកិច្ចប្រជុំផ្លូវការ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។

កិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជា តំណាងដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ។

កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលរៀបចំឡើងនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនគោក រវាងប្រទេសកម្ពុជានិងប្រទេសថៃ បន្ទាប់ពីកងទ័ពថៃ បាន លួចឆ្មក់ចូលមកបាញ់លើកងទ័ពកម្ពុជា និងបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង