លោក Trump ទាមទារឲ្យអ៊ីរ៉ង់ ព្រមចុះចាញ់ ដោយឥតលក្ខខណ្ឌ
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាមទារឲ្យមានការការ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ពីសំណាក់ប្រទេសអ៊ីរ៉ង់។
បច្ចុប្បន្នអ៊ីរ៉ង់កំពុងបន្តជាប់គាំង នៅក្នុងជម្លោះយោធាដ៏ក្តៅគគុក ជាមួយអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ នៅក្នុងការបង្ហោះជាបន្តបន្ទាប់លើការ ពិតសង្គម របស់លោក Trump ក៏បានអះអាងផងដែរថាឥឡូវនេះ យើងមានការគ្រប់គ្រង ពេញលេញនិងទាំងស្រុង នៅពីលើមេឃរបស់អ៊ីរ៉ង់។
ជម្លោះរវាងក្រុងយេរូសាឡឹមខាងលិច និង ក្រុងតេហរ៉ង់ កាន់តែតានតឹងខ្លាំងឡើង ចាប់តាំងពីការវាយប្រហារ របស់អ៊ីស្រាអែល លើមជ្ឈមណ្ឌល ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ទីតាំងនុយក្លេអ៊ែរ និងយោធា និងការវាយប្រហារជា បន្តបន្ទាប់ដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកក្នុងរថយន្ត ដែលបានសម្លាប់មេបញ្ជាការ យោធាជាន់ខ្ពស់អ៊ីរ៉ង់ និងអ្នកវិទ្យាសាស្ត្រ ព្រមទាំងជនស៊ីវិលជាច្រើននាក់។
ប្រទេសអ៊ីរ៉ង់បានធ្វើការសងសឹក ដោយបាញ់ មីស៊ីលផ្លោងរាប់សិបគ្រាប់ ចូលអ៊ីស្រាអែលហើយ ភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារតាំងពីពេលនោះមក ជាបន្តបន្ទាប់រហូតមក។
លោក Trump បានសរសេរជាអក្សរធំនៅលើ Truth Social កាលពីថ្ងៃអង្គារថា ៖ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ ប្រធានាធិបតីអាមេរិកក៏បានចេញការគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាម Ayatollah Ali Khamenei ដោយអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែល ដឹងច្បាស់ កន្លែងដែលលោក Khamenei កំពុងលាក់ខ្លួននៅទីណា ។
លោក Trump ក៏បានហៅ គាត់ថាជា គោលដៅវាយប្រហារ ដ៏ងាយស្រួល ប៉ុន្តែបាននិយាយថា យើងនឹងមិនសម្លាប់គាត់ចេញទេ សម្រាប់ពេលនេះ ៕