អាល្លឺម៉ង់ជំរុញឲ្យអ៊ីរ៉ង់-អ៊ីស្រាអែល គោរពបទឈប់បាញ់

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃអង្គារ បានចេញមុខជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែលគោរពតាមបទឈប់បាញ់ ដែលប្រកាសដោយលោកប្រធានាធិបតីអាមេរិក Donald Trump ខណៈដែលភាគីជម្លោះទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា កំពុងបន្តអរិភាព។

លោកអធិការបតី Merz បាន ប្រាប់ សភា ថា យយយើងជំរុញភាគីជម្លោះទាំង អ៊ីរ៉ង់ និងនិងអ៊ីស្រាអែលឲ្យស្តាប់ ការ អំពាវនាវ ពី លោកប្រធានាធិបតីអាមេរិក Donald Trump។

លោកថា ប្រសិនបើបទឈប់បាញ់នេះជោគជ័យ… នោះវាគឺជាការអភិវឌ្ឍន៍ដ៏វិជ្ជមាន ដែលអាចធ្វើឱ្យស្ថានភាពនៅមជ្ឈិមបូព៌ា និងពិភពលោកកាន់តែមានសុវត្ថិភាព។

ការអត្ថាធិប្បាយបែបនេះរបស់លោក Merz ធ្វើឡើងចំពេលដែលភាគីជម្លោះទាំងពីរបានសាចទឹកដាក់គ្នារឿងបាញ់មីស៊ីល និងការទម្លាក់គ្រាប់បែកទៅវិញទៅមក ក្រោយប្រកាសទទួលយករៀងៗខ្លួន នូវបទឈប់របស់លោកប្រធានាធិបតី Trump។

សូមបញ្ជាក់ថា អ៊ីរ៉ង់បានកត់ត្រាចំនួនអ្នកស្លាប់ក្នុងជម្លោះជាមួយអ៊ីស្រាអែល ក្នុងរយៈពេល ១២ថ្ងៃចុងក្រោយនេះ បានកើនឡើងដល់ ៦០៦នាក់ និង ៥.៣៣២នាក់ផ្សេងទៀតបានរងរបួស នេះបើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់។

រីឯនៅអ៊ីស្រាអែលវិញ មានអ្នកស្លាប់តែ ២៨នាក់ប៉ុណ្ណោះ និងរងរបួស ៣.២៣៨នាក់ នេះបើតាមក្រសួងសុខាភិបាលអ៊ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង